ព័ត៌មានសន្តិសុខសង្គម

នាយការិយាល័យនគរបាលព្រហ្មទណ្ឌស្ដីទី ខេត្តត្បូងឃ្មុំម្នាក់ជិះម៉ូតូបុក រថយន្តពីក្រោយដួលស្លាប់ភ្លាម!

 

ត្បូងឃ្មុំ៖គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ ដោយនាយការិយាល័យ នគរបាលព្រហ្មទណ្ឌស្តីទី ខេត្តត្បូងឃ្មុំម្នាក់ បានជិះម៉ូតូបុករថយន្តធំកំពុង ចតចំពីក្រោយពេញទំហឹង បណ្តាលឱ្យដួលស្លាប់ភ្លាម។ ហេតុការណ៍នេះបានកើតឡើង នៅភូមិជ្រោយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី២០ កុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខត្បូងឃ្មុំ3A6318 បានចតនៅចិញ្ចើមផ្លូវ។មួយសន្ទុះក្រោយមកក៏មានម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខត្បូងឃ្មុំ 1I 2817 បើកមកពីក្រោយក៏បុកពេញទំហឹង បណ្តាលឱ្យនាយការិយាល័យ នគរបាលព្រហ្មទណ្ឌស្តីទីខេត្តត្បូងឃ្មុំ ខណៈត្រៀមប្រកាសចូលកាន់ មុខតំណែង បានស្លាប់នៅនឹងកន្លែង។

ក្រោយពីកើតហេតុអ្នកបើកបររថយន្ត បានបើករត់បានគេចខ្លួនបាត់។ចំណែកជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ខែក ធីសែន អាយុ៥៤ឆ្នាំ នៅភូមិពោធិ៍កិល សង្កាត់/ក្រុងសួង ខេត្តត្បូងឃ្មុំ។បន្ទាប់ពីនោះសមត្ថកិច្ចបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *