ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនឹងបញ្ជូនជនម្នាក់ទៅតុលាការ ករណីកាប់ប្រពន្ធឲ្យរបួសធ្ងន់

រតនគិរី៖កម្លាំងនគរបាលខេត្តនឹងបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីប្រើអំពើហិង្សាដោយចេតនា លើស្ត្រីជាប្រពន្ធដោយយកកាំបិតបុ័ងតោកាប់ប្រពន្ធឱ្យរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅត្រង់ការដ្ឋានទី៣ នៅក្រុមហ៊ុនក្រុងបុក ស្ថិតក្នុងភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាសកាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២១ ។
មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ស៊ីណាត ណាក់អាយុ៤១ឆ្នាំនៅភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវជាប្ដី និងដកហូតវត្ថុតាងកាំបិតប៉័ងតោ១។ជនរងគ្រោះជាប្រពន្ធ ឈ្មោះ សុខ វីអាយុ៤២ឆ្នាំនៅជាមួយប្តី បានរងរបួសធ្ងន់ត្រង់ភ្លៅខាងឆ្វេង។
មន្ត្រីដដែលបានបន្តថា៖ដើមហេតុ ឈ្មោះ សុខ វី និងឈ្មោះ ស៊ីណាតណាក់ បាននាំគ្នាហូបបាយ ហើយក៏ប្រកែកទាស់សម្ដីគ្នាព្រោះឈ្មោះស៊ីណាតណាក់ប្រច័ណ្ឌឈ្មោះសុខ វីជាប្រពន្ធ។បន្ទាប់មកក៏បានទៅយកកាំបិតកាប់ដំឡូងមីមកកាប់ប្រពន្ធត្រូវចង់ភ្លៅខាងឆ្វេងបណ្ដាលឱ្យរងរបួសធ្ងន់។បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *