ព័ត៌មានសន្តិសុខសង្គម

ចាប់ស្ត្រីម្នាក់ នៅមន្ទីរពេទ្យរុស្ស៊ី ករណីរកឃើញគ្រឿងញៀនក្នុងកាបូប

ភ្នំពេញ៖ស្ត្រីម្នាក់ត្រូវបានសន្តិសុខមន្ទីរពេទ្យរុស្សី បានឃាត់ខ្លួនយកប្រគល់ឱ្យសមត្ថកិច្ចបន្ទាប់ពីឆែករកឃើញគ្រឿងញៀនក្នុងកាបូប និងឧបករណ៍ពាក់ព័ន្ធបទល្មើសមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅបរិវេណមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីរសៀលថ្ងៃ២៨ ខែកុម្ភៈ។ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីខាងលើមកទទួលសេវាផ្តាច់គ្រឿងញៀនពីខាងមន្ទីរពេទ្យ។មុនពេលឃាត់ខ្លួនក្រុមគ្រូពេទ្យមានការសង្ស័យ ទើបប្រាប់ទៅសន្តិសុខមកពិនិត្យ។
ក្រោយពីក្រុមសន្តិសុខពិនិត្យរួចក៏រកឃើញមានក្រាមសថ្លា សង្ស័យជាគ្រឿងញៀននិងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។បន្ទាប់មកជនសង្ស័យត្រូវសន្តិសុខមន្ទីរពេទ្យបាននាំទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *