ប៉ៃលិន៖កម្លាំងនគរបាលស្រុកសាលាក្រៅបានចាប់ជនសង្ស័យម្នាក់ចូលលួចសម្ភារមានតម្លៃក្នុងបន្ទប់របស់ជនរងគ្រោះនិងត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលាឆ្នាំ២០២២ នគរបាលប៉ុស្តិ៍ស្ទឹងកាច់បានទទួលព័ត៌មានពីពលរដ្ឋតាមទួរសព្ទថា មានករណីចោរចូលលួចសម្ភារក្នុងបន្ទប់ជួលស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ស្ត្រីរងគ្រោះជាអ្នកជួលបន្ទប់ឈ្មោះ រស់សុភក្ដីអាយុ២៤ឆ្នាំជាអាជីវករ រស់នៅភូមិ-ឃុំខាងលើ។ចំណែកជនសង្ស័យដែលសមត្ថកិច្ចស្រាវជ្រាវចាប់បានឈ្មោះ ចន វិចិត្រ អាយុ២៧ឆ្នាំទីលំនៅមិនពិតប្រាកដ។សម្ភារដែលបាត់ ខ្សែកផ្លាកទីនតម្លៃ៥០០ដុល្លារ ១ខ្សែនិងនាឡិកាដៃ១គ្រឿង។
បន្ទាប់ពីចាប់ខ្លួននគរបាលស្រុកសាលាក្រៅបានកសាងសំណុំរឿងត្រៀមបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕