កណ្ដាល៖បុរសម្នាក់បានចងកសម្លាប់ខ្លួនអត់មាននរណាដឹងក្រោយពីផឹកស៊ីរួចនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលរំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលា។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនធ្វើអត្តឃាតឈ្មោះ ឌិន ធុន អាយុ១៩ឆ្នាំទីកំណើតនៅភូមិដូនម៉ា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។បច្ចុប្បន្នស្នាក់នៅភូមិ ឃុំខាងលើ។អត្តឃាតជនជាកម្មករបូមខ្សាច់ឱ្យដេប៉ូមួយកន្លែងក្នុងភូមិស្តៅកន្លែង៤ ជាង២ឆ្នាំមកហើយ។
មុនកើតហេតុបុរសរូបនោះរួមទាំងកម្មករធ្វើការជាមួយគ្នាបានជួបជុំផឹកស្រាបៀរនៅក្នុងរោងមួយក្បែរកន្លែងធ្វើការ។ក្រោយពីផឹកស៊ីរួចក៏បែកគ្នាទៅសម្រាករៀងៗខ្លួន។មុនពេលសម្រាកនោះគេឮបុរសនោះនិយាយទូរសព្ទរហូត។លុះដល់រំលងអធ្រាត្រចូលថ្ងៃទី១២ ខែតុលាក៏មានការភ្ញាក់ផ្អើលឃើញបុរសនោះបានចងកស្លាប់នៅថ្នឹមរោងមិនដឹងពីថ្មើរណាមកទេ។សមត្ថកិច្ចចុះពិនិត្យសពបានសន្និដ្ឋានថា អត្តឃាតជនទំនងមានវិបត្តិស្នេហា៕