ព័ត៌មានសន្តិសុខសង្គម

ករណីគូសង្សារដុតសម្លាប់ខ្លួន២នាក់ ក្នុងផ្ទះសំណាក់អាចមកពីខាងប្រុស

ស្វាយរៀង៖បន្តរឿងរ៉ាវគូសង្សារដុតសម្លាប់ខ្លួនទាំង២នាក់ក្នុងផ្ទះសំណាក់“7777” កាលពីពេលកន្លងទៅនោះ អាចមកពីខាងប្រុស លែងលះមិនទាន់ដាច់ស្រេចជាមួយប្រពន្ធដើម។
ក្រោយពីមានគូសង្សារស្រឡាញ់គ្នាស្មោះស្ម័គ្រតែមកដុតសម្លាប់ខ្លួនក្នុងផ្ទះសំណាក់នោះ ត្រូវមន្ត្រីអាជ្ញាធរភូមិបានបញ្ជាក់ឱ្យដឹងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈថា គូស្នេហ៍នេះត្រូវម្តាយឪពុកខាងស្រីជំទាស់ មូលហេតុមកពីខាងប្រុសមានប្រពន្ធនិងកូនម្នាក់ហើយលែងលះជាមួយប្រពន្ធដើម មិនទាន់ដាច់ស្រេចតាមផ្លូវតុលាការ។
មន្ត្រីអាជ្ញាធរភូមិបានបន្តថា ឈ្មោះរ៉ន ញ៉ាញ់ ជាអ្នករត់តុនិងជាជំនួយការចុងភៅនៅភោជនីយដ្ឋាននិងក្លិបកម្សាន្តមួយ។ នៅអំឡុងខែ មេសាឆ្នាំ២០២២ក៏បានទាក់ទងជាមួយស្ត្រី ឈ្មោះ អាន ចិន្តា អាយុ១៧ឆ្នាំបម្រើការនៅកាស៊ីណូមួយក្នុងស្រុករំដួលធ្វើជាសង្សារមានរយៈពេលជិត១ឆ្នាំមកហើយ។
កន្លងមកខាងស្រីក៏ធ្លាប់បាននាំបុរសនោះឱ្យទៅស្គាល់ផ្ទះស្គាល់ឪពុកម្តាយ និងសាច់ញាតិផងដែរ។ ចំណែកឪពុកម្តាយខាងស្រីក៏មិនជំទាស់អ្វីទេបានឱ្យខាងប្រុសនាំចាស់ទុំចូលមកស្តីដណ្តឹង។ក្រោយមកក៏បែកធ្លាយថាខាងប្រុសមានប្រពន្ធនិងកូនម្នាក់ ហើយលែងលះជាមួយប្រពន្ធដើមមិនទាន់ដាច់ស្រេចតាមផ្លូវតុលាការ ម្តាយឪពុកខាងស្រីក៏មានការជំទាស់វិញ។
ក្រោយមករឿងរ៉ាវមិនអាចដោះស្រាយចេញទើបពួកគេគិតខ្លីនាំគ្នាចូលផ្ទះសំណាក់ចាក់សាំងដុតខ្លួនឆេះស្លាប់ទាំង២នាក់តែម្តង។បុរសធ្វើអត្តឃាតឈ្មោះ វ៉ន ញ៉ាញ់ អាយុ៣២ឆ្នាំ នៅភូមិថ្មី ស្រុករំដួល ខេត្តស្វាយរៀង។ចំណែកគូសង្សារឈ្មោះ អាន ចិន្តា អាយុ១៧ឆ្នាំនៅភូមិព្រែកពក ស្រុកខេត្តជាមួយគ្នា។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅមានគូស្នេហ៍ចាក់សាំងដុតសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលក្នុងផ្ទះសំណាក់“7777” នៅភូមិតាណែង ស្រុករំដួល ខេត្តស្វាយរៀង។ក្រោយកើតហេតុកម្លាំងជំនាញស្រុកជាមួយមន្ត្រីនគបាលបច្ចេកទេសខេត្តនិងគ្រូពេទ្យបាន ចុះទៅដល់កន្លែងខាងលើដើម្បីពិនិត្យ។ក្នុងនោះឃើញនៅបន្ទប់លេខ១៩ មានមនុស្សឆេះខ្លោចស្លាប់២នាក់លើគ្រែ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *