ព័ត៌មានជាតិ

គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន៥០គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្ដីកែវរាជធានីភ្នំពេញ!

(ភ្នំពេញ) ស្ថិតនៅវត្តទួលសុវណ្ណរាម, ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង០០ នាទីព្រឹក គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥០ គ្រួសារ រស់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ពិធីខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាខណ្ឌ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោកស្រីចៅសង្កាត់ ក្រុមការងារ ក.ក្រ.ក សង្កាត់ និងអាជ្ញាធរសង្កាត់-ភូមិជាច្រើនរូបទៀតផងដែរ។ នាឱកាសនៃការចុះសួរសុខទុក្ខនេះ ក្រុមការងារ បានពាំនាំនូវ អំណោយ មកឧបត្ថម្ភដល់ បងប្អូនទាំង ៥០ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គ.ក និងឃីត ០១ កញ្ចប់ (ម៉ាស់ ជែលលាងដៃ ទឹកក្រូច និងមីមួយចំនួន) និងថវិកា ចំនួន ២០.០០០ រៀល។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *