ព័ត៌មានជាតិ

បញ្ជូនជនម្នាកទៅនគរបាលខេត្តករណីរំលោភសេពសន្ថវៈក្មេងស្រីអនីតិជនសម្រេចបាន៣ដង

បាត់ដំបង៖នៅរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២១កម្លាំងនគរបាលស្រុកថ្មគោលបានបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តពីបទរំលោភសេពសន្ថវៈលើក្មេងស្រីអនីតិជនសម្រេចបាន៣ដង។ករណីនេះបានប្រព្រឹត្តឡើងថ្ងៃចុងក្រោយនៅប្រឡាយអូរតាជួនស្ថិតក្នុងក្រុមទី២៥ភូមិប្រគាបឃុំរូងជ្រៃស្រុកថ្មគោលកាលពីរសៀលថ្ងៃទី១៧ខែមីនា។
លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវីស្នងការរងទទួលផែនការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានឱ្យដឹងថា៖ជនសង្ស័យ អាយុ២៣ឆ្នាំ បានចាប់រំលោភសេពសន្ថវៈទៅលើក្មេងរងគ្រោះ អាយុ១៣ឆ្នាំ សម្រេចបាន៣លើក។
លោកស្រីស្នងការរងបានបញ្ជាក់ថាក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមក កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *