ព័ត៌មានសន្តិសុខសង្គម

កំពុងស្រាវជ្រាវភ្លើងឆេះផ្ទះជិត២០ខ្នងនៅខណ្ឌឬស្សីកែវ
ភ្នំពេញ៖សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងស្រាវជ្រាវរកមូលហេតុនៃគ្រោះអគ្គិភ័យបានកើតឡើងបណ្តាលឱ្យឆេះផ្ទះអស់ចំនួន១៨ខ្នងផ្ទះបំផ្លាញទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់។
មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា អគ្គិភ័យមួយបានកើតឡើងនៅ ភូមិ២ ក្រុម៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។ផ្ទះដែលភ្លើងឆេះនោះជាប្រភេទសំណង់ ថ្មក្រោមឈើលើ ។
ភ្លើងបានឆេះបំផ្លាញផ្ទះចំនួន ១៨ខ្នងផ្ទះប្រមាណ៣០គ្រួសារ ខូចខាតសម្ភារនិងទ្រព្យសម្បត្តិអស់ជាច្រើន។ប៉ុន្តែក្នុងហេតុការណ៍នេះមិនមានប៉ះពាល់ជីវិតនិងរងរបួសមនុស្សទេ។ចំពោះមូលហេតុនិងទំហំនៃការខូចខាតកើតពីអគ្គិភ័យនោះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងបន្តការស្រាវជ្រាវ ។
ចំពោះកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានចេញរថយន្តបាញ់ទឹកចំនួនសរុប៣០គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៥២រថយន្តទើបភ្លើងរលត់ ទៅវិញនៅយប់ថ្ងៃដដែល៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *