ព័ត៌មានសន្តិសុខសង្គម

ចាប់សង្ស័យ២នាក់ លួចក្ងានជិត២០ក្បាល ពីកំពង់ស្ពឺយកទៅលក់នៅតាកែវ

តាកែវ៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចសត្វក្ងានចំនួន១៦ក្បាលពីខេត្តកំពង់ស្ពឺយកមកលក់នៅខេត្តតាកែវ។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសាសមត្ថកិច្ចនស្រុកសំរោង ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចសត្វក្ងានចំនួន១៦ក្បាលយកដើរលក់។ជនសង្ស័យទាំង២នាក់ ឈ្មោះ ហុន វុទ្ធី អាយុ២៤ឆ្នាំនៅភូមិពោធិ៍ត្បែង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពុងស្ពឺនិងឈ្មោះ តេង កុសល អាយុ៣២ឆ្នាំនៅភូមិឃុំជាមួយគ្នា ។
ប្រភពដដែលបានបន្តថា មុនចាប់ខ្លួនជនសង្ស័យ២នាក់មិនដឹងជាលួចសត្វក្ងានមកពីណាទេចំនួន១៦ក្បាល យកទៅលក់ឱ្យឈ្មោះ ម៉ក់ ការម្យ ភេទស្រី អាយុ៤៨ ឆ្នាំនៅភូមិសិង្ហ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។ពេលជនសង្ស័យកំពុងលក់ក្ងានទាំង១៦ក្បាលនោះ អ្នកទិញមានការសង្ស័យក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យទៅពិនិត្យ។

ក្រោយមកកម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសិង្ហ បានចុះឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងនាំយកទៅសាកសួរ។ក្រុមនេះបានសារភាពថា ពួកគេបានលួចក្ងានពីខេត្តកំពង់ស្ពឺយកមកលក់នៅខេត្តតាកែវ។
បន្ទាប់មកផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *