ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ ០៣ នាក់

សៀមរាប៖រថយន្តបានបើកបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់៣នាក់នៅលើផ្លូវជាតិលេខ៦ ក្នុងស្រុកពួកខេត្តសៀមរាបនៅម៉ោងជាង១០ថ្ងៃទី២២ ខែតុលា។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងដោយ រថយន្តម៉ាកហីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម.3B.0442 បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម។ម៉ូតូនេះបានខ្ទាតទៅប៉ះម៉ូតូ មួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមដូចគ្នា បណ្ដាលឱ្យមានអ្នកស្លាប់ ឈ្មោះ ព្រឿត ប្រាង ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម និងរបួសធ្ងន់ ៣នាក់។ក្រោយពីកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។
ករណីនេះសមត្ថកិច្ចបានបានបញ្ជាក់ថា មូលហេតុរថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។បន្ទាប់មកនគរបាលស្រុកបានបន្តការស្រាវជ្រាវតាមរកចាប់អ្នកបើកបរដើម្បីយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *