ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យប្រុសស្រី០៣នាក់ និងវត្ថុតាងទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៅថ្ងៃទី២២ ខែតុលាបានបញ្ជូនជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទៅតុលាការ។
មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានចាប់ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ ស្រីម្នាក់ ។ការចាប់ខ្លួនក្រុមនេះ នៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។


ជនសង្ស័យឈ្មោះយ៉ុម ចាន់នី អាយុ ២៩ឆ្នាំ ឈ្មោះយ៉ុម ចាន់នី អាយុ២៩ឆ្នាំ និងឈ្មោះ ចាន់ ស្រីរ័ត្នភេទស្រី អាយុ៣៥ឆ្នាំ។អ្នកទាំង៣រស់នៅក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។វត្ថុតាងម្សៅក្រាមសថ្លា ចំនួន១៩ថង់ដែលសង្ស័យជាគ្រឿងញៀនទាំងនេះ ពួកខ្លួនបានទិញពីអ្នកលក់នៅក្រុងប៉ោយប៉ែត តម្លៃ ៤៥០ដុល្លារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *