ព័ត៌មានសន្តិសុខសង្គម

សង្វៀនបញ្ជល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ចាប់ផ្ដើមបើកដំណើរការឡើងវិញហើយ នៅស្រុកឱរ៉ាល់

កំពង់ស្ពឺ÷សង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ច
តាមប្រភពព័ត៌មានពីអ្នកញៀនល្បែងបានឲ្យដឹងថាក្រោយពីភ្ជុំបិណ្ឌរួចម្ចាស់សង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទចាប់ដំណើរការឡើងវិញយ៉ាងគគ្រឹកគគ្រេងមានមនុស្សចូលលេងជាច្រើននាក់សុទ្ធសឹងមានលុយមានអំណាចនឹងមានឡានស៊េរីទំនើបទំនើបជាច្រើនគ្រឿងចូលទៅលេងដោយសេរីដោយម្ចាស់សង្វៀនបានអួតអាងប្រាប់អ្នកញៀនល្បែងថាខ្លួនបានរត់ការអស់ហើយចាប់ពីថ្នាក់ក្រោមរហូតថ្នាក់លើរួចរាល់ហើយទីតាំងដែលពួកគេបើកលេងនោះ
នៅចំណុចគីឡូលេខ 51ទៅ 59 និងលេងចល័តក្នុងស្រុកឱរ៉ាល់ថ្ងៃនេះលេងម្ដុំនេះថ្ងៃនោះលេងម្ដុំនោះពួកគេមិនលេងនៅហ្នឹងកន្លែងទេជួនការចល័តបីថ្ងៃម្ដង។
ដោយឡែកម្ចាស់សង្វៀនជល់មាន់នោះដែលគេអះអាងថាជាមន្ត្រីយោធាតំបន់ភូមិភាគ 3 មានសាក់ប្រាំងហើយបច្ចុប្បន្ននេះមន្ត្រីជាយោធានៅភូមិភាគ 3 នោះបានលក់កន្លែងសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យទៅអ្នកមានម្នាក់ក្នុងតម្លៃមួយថ្ងៃ4 លានរៀលទៅ 6លានរៀល(គិតក្នុងមួយថ្ងៃ)។
ទោះប្បីជាប្រមុខរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដាក់ចេញនូវបម្រាម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ ជាពិសេសជំងឺកូវីដ.១៩ បំលែងថ្មី(Delta)កាចសាហាវយ៉ាងណាក្តី។ជាពិសេសក្រុមមនុស្សញៀនល្បែងស៊ីសងនៅតែប្រមូលផ្តុំគ្នាដដែល មិនគោរពទាល់តែសោះ។ ដោយសារតែ លោកឧត្តមសេនីយ៍ត្រី គុង គឿង និងលោក វរសេនីយ៍ទោ ជឿន ថេន បើកឱ្យអ្នកញៀនល្បែងស៊ីសង ចូលលេងដោយសេរីមិនខ្លាចញញើតច្បាប់សោះឡើយ។ប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថាមេល្បែងស៊ីសងទាំង២នាក់នេះ បានរត់ការ ចំណាយលុយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើព្រមទាំងមន្ត្រី មានអំណាចនៅក្នុងខេត្តកំពង់ស្ពឺតែម្ដង។

ទីតាំងបើកបនល្បែងស៊ី សងខុសច្បាប់ មិនមានអ្នកបង្ក្រាបនោះទេពីព្រោះអ្នកទាំងពីនោះមានអំណាចនិងលុយចេះរត់ការជូនកញ្ចប់អោយថ្នាក់ក្រោយរហូតថ្នាក់លើមិនឱ្យទាស់ចិត្តឡើយ។ ទីតាំងសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទស្ថិតក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ និងមួយទីតាំងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨ ទៅបង្គោលគីឡូម៉ែត្រលេខ៥៩ ស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្នុងចំការឬស្សី ដែលជាកន្លែងស្តុកឈើប្រណីតរបស់មន្ត្រីមានអំណាចក្នុងតំបន់ភូមិភាគ 3 តែម្ដង ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ល្បែងស៊ីសងរបស់មន្ត្រីយោធាទាំង២នាក់នេះ បើកដំ ណើរការដោយរលូនប្រសិនបើសមត្ថកិច្ចជំនាញមកបង្ក្រាបម្ដងៗបង្រ្កាបបានតែទ្រុងមាន់និងមាន់តែប៉ុណ្ណោះប៉ុន្តែអ្នកញៀនល្បែងនិងអ្នកបើកល្បែងស៊ីសងរត់រួចពីសំណាញ់ច្បាប់រហូតហើយការបើកសង្វៀនបញ្ជល់មាន់នេះគឺចាប់បើក ពី
ថ្ងៃ ពុធ ព្រហស្បតិ៍ សុក្រនិង សៅរ៍ និងអាទិត្យ ស្ថិតនៅក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ និងចំពោះថ្ងៃអាទិត្យវិញ ល្បែងស៊ីសងគ្រប់ប្រភេទនេះ បានលើកទៅលេងក្នុង ចំការឬស្សី តាមបណ្តោយផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨ទៅលេខ៥៩ ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលអ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទនេះ មកតាមបណ្តាខេត្តនានា និងមកពីរាជធានីភ្នំពេញក៏មានដែរ ជិះរថយន្តស៊េរីទំនើបៗ ហើយល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយ ចាប់ពី ២ម៉ឺនដុល្លារឡើងទៅរហូតដល់ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកអាចមានច្រើនជាងនេះលេខក៏មានដែរ។ នៅមានល្បែងកន្ទុយលេខ ល្បែងយូគី និងល្បែងបៀ អាប៉ោង ថែមទៀតផង។ ចំពោះម្ចាស់បនល្បែង បើទោះបីជាអ្នកញៀនល្បែងភ្នាល់ដាក់ប៉ុន្មាន ចាញ់ឈ្នះប៉ុន្មានក៏ដោយ ម្ចាស់បនល្បែង តម្រូវឱ្យបង់ក្នុង១ថ្ងៃ4 លានរៀលទៅ 6 រៀនទៀតជាកំហិតដើប្បីការពារសុវត្ថិភាពជូនអ្នកញៀនល្បែងស៊ីសងទាំងអស់នោះ។

ប្រសិនបើបងប្អូនចង់លេងល្បែងស៊ីសងគ្រប់ប្រភេទ ហើយសុខសុវត្ថិភាពនោះ បងប្អូនអាចចូលទៅលេងបានដោយសេរី។ បើយើងធ្វើដំណើរចេញពីទីរួមខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤ខាងលិចផ្សារកំពង់ស្ពឺ និងទៅដល់មានភ្លើងស្តុបមួយ ដែលគេហៅថាស្តុប ច្បារមន រួចយើងបត់ទៅខាងស្តាំដៃ តាមផ្លូវជាតិលេខ៤៤ ប្រហែលជាង១គីឡូម៉ែត្រ យើងបត់ឆ្វេងដៃ លើផ្លូវជាតិលេខ៤៤ដដែល ឆ្ពោះទៅស្រុកឱរ៉ាល់ ដោយឆ្លងកាត់ក្រុងច្បារមន ឆ្លងកាត់ព្រំប្រទល់ស្រុកសំរោងទង បើកបរបានជាង២០គីឡូម៉ែត្រ ទៅដល់ព្រំប្រទល់ ស្រុកឱរ៉ាល់ ហួសទៅទិសខាងលិច បង្គោលគីឡូម៉ែត្រលេខ៥០ទៅដល់រង្វង់មូល ផ្សារកន្តួត មានរូបដំរីតំណាង យើងបន្តដំណើរទៅទិសខាងលិច ប្រមាណ៦ទៅ៧គីឡូម៉ែត្រ ឆ្លងកាត់ស្ពានដែកជាកន្លែងបនល្បែងដ៏ធំប្រចាំស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ មន្ត្រីយោធា២នាក់ មានអំណាចដ៏មហិមាហ៊ានបើកលេងមិនខ្លាចញញើតច្បាប់នោះហើយ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងទៀតថា គ្រាន់តែការបង្ក្រាបមិនបានប៉ុន្មានថ្ងៃផងម្ចាស់សង្វៀនបញ្ជល់មាន់ស្ថិតនៅចំណុចខាងលើ ក្នុងឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកលេងល្បែងយ៉ាងសប្បាយដដែលដោយមិនខ្វល់និងអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន ជាពិសេសបំរាមរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនោះទេ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្នុងការបង្ក្រាបកន្លងទៅ សមត្ថកិច្ចធ្វើឱ្យតែល្អមើលទេ ពីព្រោះមានការអន្តរាគមន៍ពី មន្ត្រីអ្នកមានអំណាចក្នុងខេត្ត ហើយក៏មានកិច្ចអន្តរាគមន៍ពី លោកផ្កាយ២ម្នាក់ ជាសាច់ញាតិរបស់លោកវរសេនីយ៍ទោ ម្ចាស់បនល្បែងស៊ីសងម្នាក់ផងដែរ ទើប ការបង្ក្រាបរបស់សមត្ថកិច្ចហាក់បីដូចជា ញញើតញញើម ក្នុងការប្រមូលសម្ភារៈនិងវត្ថុតាង។ ការបើកបនល្បែងនេះហើយទើបនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង កើតមានករណីចោរលួច ចោរប្លន់ ជាហូរហែរ សមត្ថកិច្ចបង្ក្រាបបានខ្លះមិនបានខ្លះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *