ព័ត៌មានសន្តិសុខសង្គម

ឃុំខ្លួន៤នាក់ ដែលមានកាំភ្លើងនិងដំបងវាយពលរដ្ឋ៣នាក់ឲ្យរបួស

កំពង់ធំ៖តុលាការខេត្តកំពង់ធំបានឃុំខ្លួនបុរស៤នាក់ដាក់ពន្ធនាគាររឿងយកកាំភ្លើងខ្លី,ខ្សែក្រវ៉ាត់និងដំបងឈើព្រួតគ្នាវាយមនុស្ស៣នាក់ឱ្យរបួស។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ជនជាប់ចោទ៤នាក់ក្នុងចំណោម ១០នាក់ត្រូវបានតុលាការឃុំខ្លួនដោយចោទប្រកាន់ “ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ។ពួគគេ-ឈ្មោះទេព ចិន្តា អាយុ ៣៩ឆ្នាំរស់នៅភ្នំពេញ-ឈ្មោះឡេង ចាន់រិទ្ធី អាយុ២៨ ឆ្នាំនៅខេត្តកំពង់ធំ-ឈ្មោះជួនប៉ោជាំង អាយុ ៣១ឆ្នាំនៅ ខេត្តកំពង់ធំនិងឈ្មោះខា កុសលងាយអាយុ៣២ ឆ្នាំនៅភ្នំពេញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកាជនសង្ស័យជិះរថយន្តមួយគ្រឿងមានគ្នាប្រហែល១០នាក់ បានវាយតប់ទៅលើក្រុមជនរងគ្រោះមានគ្នា៦នាក់ដោយប្រើខ្សែក្រវ៉ាត់ និងដំបងឈើជ្រុង រួមទាំងអាវុធខ្លី១ដើម បណ្ដាលឱ្យជនរងគ្រោះ ៣នាក់រងរបួស។
បច្ចុប្បន្នជនជាប់ចោទខាងលើនេះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *