ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្រុមក្មេងទំនើង៨នាក់ ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកាបានបញ្ជូនក្រុមក្មេងទំនើងចំនួន៨នាក់ទៅតុលាការភ្នំពេញករណីកាប់ចាក់គ្នាយកផ្លាកលេខម៉ូតូ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យបានប្រើកាំបិតកាប់ចាក់គ្នាប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែវិច្ឆិកាត្រូវនគរបាលជំនាញសហការគ្នាចុះស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានចំនួន៨នាក់ហើយដកហូតវត្ថុតាងផ្លាកលេខ ម៉ូតូ២បន្ទះ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតនៅក្នុងចំណាត់ការរបស់តំណាងអយ្យការអមតុលាការរាជធានីកំពុងសាកសួរតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *