ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ២នាក់ករណីលួចលុយជិត ៦.០០០ដុល្លារនិងពាក់ព័ន្ធគ្រឿងញៀន

 

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោនិងនគរបាលខណ្ឌមានជ័យនៅព្រលប់ថ្ងៃទី២ខែមីនា ឆ្នាំ២០២១បានចាប់ជនសង្ស័យទាំងពីរនាក់ករណីលួចលុយចំនួន៥.៦០០ដុល្លារនិងពាក់ព័ន្ធញៀន។ជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅនៅត្រង់ផ្ទះសំណាក់ជ័យមង្គល ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឈន កុម្ភា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិក្រុមហ៊ុន ស្នាក់នៅផ្ទះជួល ខណ្ឌ៧មករា ។ជនសង្ស័យចំនួន ២នាក់ឈ្មោះ ស៊ឹម ស្រីអូន ភេទស្រី អាយុ ២២ឆ្នាំស្នាក់នៅផ្ទះជួលលេខ៥១L ផ្លូវលេខ២ បុរីលឹមឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ឈ្មោះ សុខ វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យជនសង្ស័យទាំងពីរនាក់មានសារធាតុញៀន។
វត្ថុតាងចាប់បានម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IR-4235 លេខតួនិងលេខម៉ាស៊ីន 5921622/។ម្សៅពណ៌សថ្លាចំនួន ៤កញ្ចប់ធំ និងកញ្ចប់តូច ចំនួន៣សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។ជនសង្ស័យរួមនឹងវត្ថុតាងនគរបាល ខណ្ឌដង្កោបានចាត់ការតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *