ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូជ្រុលទៅបុករថយន្តនារី២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ នារី២នាក់បានជិះម៉ូតូឌុបគ្នា ជ្រុលទៅបុករថយន្តម៉ាកព្រុស បណ្ដាលឱ្យដួលរបួសធ្ងន់សន្លប់ស្តូក ។ហេតុការណ៍នេះបានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦ទល់មុខបុរីសុភមង្គល ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាកាលពីម៉ោង២រសៀលថ្ងៃទី៣ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តម៉ាកព្រូស ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BH 9679 មិនបានស្គាល់ឈ្មោះអ្នកបើកបរនោះទេ ។ចំណែកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខកណ្ដាល 1AH 60 29 ជិះឌុបគ្នាដោយនារី២ នាក់រងរបួសសន្លប់ នៅកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុ រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ចុះមកវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីឱ្យតំណាងខាងនារីរងគ្រោះ និងភាគីរថយន្តដោះស្រាយជាក្រោយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *