ព័ត៌មានសន្តិសុខសង្គម

បញ្ជូនមេឆ្នោតនិងអ្នកប្រព្រឹត្តល្បែងស៊ីសង០៥នាក់ ទៅតុលាការ

ព្រះវិហារ៖កម្លាំងសមត្ថកិច្ចបានបញ្ជូនមេឆ្នោត,អ្នកកត់កន្ទុយលេខ, អ្នកក្រឡុកខ្លាឃ្លោក និងអ្នកប្រព្រឹត្តល្បែងស៊ីសងចំនួន ៥នាក់ទៅតុលាការនៅព្រឹកថ្ងៃទី២៣មីនាឆ្នាំ២០២១។ក្រោយការចុះបង្ក្រាបពីកម្លាំងកងរាជអាវុធហត្ថនិងនគរបាលស្ថិតនៅភូមិស្អាង ឃុំស្អាងស្រុកជ័យសែនខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី២២មីនាឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទាំង៥នាក់៖ឈ្មោះ សួន ស៊ីណាត ភេទ ប្រុស អាយុ៤០ ឆ្នាំ មុខរបរលក់ឆ្នោត,ឈ្មោះកាន ឡៃស៊ូ ភេទស្រី អាយុ៣៣ ឆ្នាំ,ឈ្មោះវ៉ាន់ ធារី ភេទប្រុស អាយុ ៣៥ឆ្នាំ,ឈ្មោះឡាយ ឌិបភេទស្រីអាយុ ២៨ឆ្នាំ,និងឈ្មោះម៉ម ឡៃហ័ង ភេទស្រី អាយុ ៣០ឆ្នាំ ជនសង្ស័យទាំង ៥នាក់ រស់នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
វុត្ថុតាងដែលសមត្ថកិច្ចដកហូត មានម៉ូតូ ១គ្រឿង ម៉ាកគុបផ្លាកលេខ ភ្នំពេញ1AM-2925 ,ទូរស័ព្ទ៣គ្រឿង ,លុយខ្មែរ៣លាន៣សែន ៦ម៉ឺនរៀល ,ចិញ្ជៀន២វង់ ,ម៉ាស៊ីនគិតលេខ ២ គ្រឿង ,ក្រដាស់កត់លេខឆ្នោតជាច្រើនសន្លឹក ,ប៊ិច ២ ដើម និងសៀវភៅកត់ឆ្នោត ២ក្បាល ។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់ កំពុងស្ថិតក្រោមនីតិវិធីរបស់តុលាការខេត្តព្រះវិហារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *