ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋចាប់ចោរឆក់ទូរស័ព្ទ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ប្រជាពលរដ្ឋមានការឆោឡោបន្ទាប់មានចោរម្នាក់បានឆក់ទូរសព្ទពីនារីកំពុងជិះម៉ូតូហើយដេញតាមក្រោយក៏នាំគ្នាចាប់បានប្រគល់ឱ្យសមត្ថកិច្ច។
ករណីនេះកើតឡើងនៅតាមបណ្ដោយផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោកកាលពីរសៀល ទី២៤ ខែសីហា ឆ្នាំ២០២១ ។ជនសង្ស័យឈ្មោះ សុង ចាន់ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ។មុនកើតហេតុ នារីរងគ្រោះ២នាក់ ជិះម៉ូតូនិច តាមផ្លូវស្រាប់តែមានចោរម្នាក់ ជិះម៉ូតូស្កុបពី ពាក់ផ្លាកលេខភ្នំពេញ 1 HH 1147 ឆក់ទូរសព្ទបានសម្រេច។
ជននេះ ព្យាយាមជិះត្រឡប់ក្រោយ ត្រូវជនរងគ្រោះជិះដេញពីក្រោយ ស្រែកចោរៗ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ជិះទៅបុករថយន្តព្រូសពីក្រោយ បណ្ដាលឱ្យដួលត្រូវប្រជាពរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *