ព័ត៌មានសន្តិសុខសង្គម

ចាប់មនុស្ស៤នាក់ រួមទាំងដកហូតគ្រឿងញៀនមួយចំនួននៅក្រុងសែនមនរម្យ

មណ្ឌលគិរី៖សមត្ថកិច្ចខេត្តមណ្ឌលគិរីបានចាប់មនុស្ស៤នាក់ រួមទាំងដកហូតគ្រឿងញៀនមួយចំនួននៅក្រុងសែនមនោរម្យ។ការចាប់បានក្រុមជនសង្ស័យនៅផ្ទះថន សូរិយា ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានបញ្ជាក់ថា៖ ក្នុងប្រតិបត្តការនេះបានធ្វើឃាត់ខ្លួនជនសង្ស័យ៤នាក់១ឈ្មោះ ថន សូរិយា ហៅក្រៅយ៉ា អាយុ៣៣ឆ្នាំ។២.ឈ្មោះ ថន សុភក្ត្រា អាយុ២៧ឆ្នាំ ។៣.ឈ្មោះ លី សុកូត អាយុ៣៨ឆ្នាំ ៤.ឈ្មោះ ផេង រតនា អាយុ២៧ឆ្នាំ រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរីនិងបានឆែកឆេរនិងដកហូតវត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន១២កញ្ចប់ (០៣កញ្ចប់តូច , ០៨កញ្ចប់ធំល្មម, និង០១កញ្ចប់ធំ) ស្មើនឹង៦៥,៩២ក្រាម (ថ្លឹងទាំងសំបក)។២.ទូរស័ព្ទ៣គ្រឿង៣.ដែកកេះ ១១ដើម៤.កូនជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង៥.កន្ត្រៃ ១ដើម
៦.នាឡិកាដៃ ០១៧.ដាវកែច្នៃ១ដើម៨.កាំភ្លើងកែច្នៃ ១ដើម៩.កាបូបស្ពាយ ១។១០.កាបូបដៃ ០២១១.កែវជក់គ្រឿងញៀន ០៩១២.ម៉ូតូចំនួន០២គ្រឿង (ម៉ាកWave ១គ្រឿង , ម៉ាក Air Blade១គ្រឿង)១៣.ឧបករណ៍កែឆ្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។១៤.ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *