ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ជិះម៉ូតូបុកបន្ទះដែកស្ពានបណ្ដាលឲ្យស្លាប់នៅស្រុកជ័យសែន

ព្រះវិហារ៖បុរសម្នាក់ជិះម៉ូតូបុកបន្ទះដែកស្ពានបណ្ដាលឱ្យដួលបោកក្បាលទៅនិងបង្កាន់ស្លាប់នៅនឹងកន្លែងនៅលើស្ពានពុទ្រា ភូមិពុទ្រាឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារកាលពី រសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ សំ សាន ភេទប្រុស អាយុ២១ឆ្នាំរស់នៅ ស្រុកឆែប ខេត្តព្រះវិហារ បានជិះម៉ូតូហុងដាពាក់ផ្លាកលេខ 1B 2587 ធ្វើដំណើរមកពីស្រុករវៀង ។ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *