ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ SBS ស្តីពីករណីឃាតកម្មជាង២០ឆ្នាំមុន នៅប្រទេសកូរ៉េឃាតករត្រូវបានចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ..!!!

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងសហការី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញផ្តល់បទសម្ភាស ជាមួយភ្នាក់ងារយកពត៌មានទូរទស្សន៍ SBS TV ប្រទេសកូរ៉េ ដែលកិច្ចធ្វើបទសម្ភាសនេះគឺផ្ដោត លើ ករណីអំពើឃាតកម្ម មួយនៅប្រទេសកូរ៉េ កាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ហើយឃាតករបានរត់គេចខ្លួនរយៈពេលជាង២០ឆ្នាំ ហើយត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យចាប់ខ្លួនបាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមាន ប្រសាសន៍ថា កិច្ចសម្ភាសនេះគឺផ្តោតសំខាន់លើ កិច្ចសហប្រតិបត្តិការណ៍ រវាងភាគី នគរបាល កូរ៉េនិង នគរបាលកម្ពុជា ចុះស្រាវជ្រាវ និងឃាត់បុរសជនជាតិកូរ៉ែឈ្មោះ KIM KISU ដែលបានរត់គេចខ្លួនមករស់នៅក្នុងប្រទេសកម្ពុជា និងបានបញ្ជូនបន្តទៅនាយកដ្ធានប្រឆាំងភេរវកម្ម និងឧក្រដ្ធកម្មឆ្លងដែន ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ជនសង្ស័យជនជាតិកូរ៉េឈ្មោះ KIM KISU ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ នៅក្នុងក្រុងសិរិសោភ័ណ ខណ:ដែលជនសង្ស័យកំពុងជិះរថយន្តមកពីជាយដែនប៉ោយប៉ែត ដោយកម្លាំងនគរបាលស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *