ព្រះវិហារ៖អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជានាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានាយឧត្តមសេនីយ៍គីម ប៊ុនថាននៅថ្ងៃទី២៤កញ្ញានេះបានណែនាំដល់នាយ,នាយរងនិងពលទាហានប្រចាំព្រំដែននៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ។
ក្នុងនោះលោកបានសង្កត់ធ្ងន់ថា ត្រូវគោរពបទបញ្ជាររាជរដ្ឋាភិបាល អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ពិសេសត្រូវការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។
នាយឧត្តមសេនីយ៍គីម ប៊ុនថាន បានអំពាវនាវក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោកហូរ សិទ្ធីនាយកខុទ្ទកាល័យសម្តេចតេជោហ៊ុន សែនចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំសម្ភារនិងថវិកាមកចែកជូននាយ,នាយរងនិងពលទាហាន នៅក្នុងវរសេនាតូច៣៨៥ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានអំណរគុណដល់លោកសាស្ត្រាចារ្យឈាង រ៉ាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ដែលបានឧបត្ថម្ភម៉ាស់ចំនួន១០.០០០ម៉ាស់ និងថ្នាំចិនចំនួន២៨.៨០០គ្រាប់។លោកសាស្ត្រាចារ្យហាក់ ចាន់រឿន លោកសាស្ត្រាចារ្យ អ៊ូច ឌីណា លោក ឡុង ហាល និងលោកតាំង សុជា ដែលបានឧបត្ថម្ភម៉ាស់ចំនួន៥កេសធំស្មើ១២.៥០០ម៉ាស់ និងអាល់កុល២០កាន។
សម្ភារដែលប្រគល់ជូននៅពេលនេះរួមមាន៖នាយ,នាយរងនិងពលទាហានចំនួន២៨៨នាក់ ក្នុងម្នាក់ៗទទួល បានថវិកាចំនួន១៦ម៉ឺនរៀល,ប្រគល់ជូនអង្គភាពវរសេនាតូច៣៨៥ ចំនួន៥.០០០ដុល្លារនិងទុយោមុខកាត់៤០ចំនួន១.៦០០ម៉ែត្រ៕