ភ្នំពេញ៖រថយន្ត បើកបុកម៉ូតូរួចអួសជាច្រើនម៉ែត្របណ្តាលឱ្យបុរសម្នាក់ស្លាប់ឯអ្នកបើកបររថយន្តរត់គេចបាត់។ករណីនេះស្ថិតលើផ្លូវជាតិលេខ៣ ក្នុងភូមិត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំម៉ាកនីសាន់ពាក់ផ្លាកលេខ ភ្នំពេញ 3E-3126 និងម៉ូតម៉ាក ហុងដាបើកបរដោយឈ្មោះ សុខ ណុប ភេទប្រុស អាយុ ៤៩ឆ្នាំបានស្លាប់មុខរបរជាកសិករ រស់នៅភូមិជ្រៃ ឃុំជង្រុក ស្រុកបាទី ខេត្តតាកែវ។
ក្រោយមកសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីកសាងសំណុំ រង់ចាំដោះស្រាយតាមនីតិវិធី រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕