ព័ត៌មានសន្តិសុខសង្គម

បើកបុកខឿនផ្លូវ បណ្ដាលឲ្យយុវជនម្នាក់ដួលបោកក្បាលស្លាប់

កំពត៖យុវជនម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនរួចជ្រុលបុកខឿនផ្លូវបណ្តាលឱ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែង។
គ្រោះថ្នាក់ចរចណ៍នេះបានកើតឡើងលើដងផ្លូវជាតិលេខ៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៧-១៤៨ ក្បែរផ្សារសាមគ្គីទីរួមខេត្តស្ថិតក្នុងសង្កាត់កំពង់បាយក្រុងកំពត កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះភួង ភារិន អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិ សង្កាត់កើតហេតុ។ មុនគ្រោះថ្នាក់កើតឡើងមានយុវជនម្នាក់បានជិះម៉ូតូចេញមកពីផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន។លុះឆ្លងដល់ផ្លូវជាតិលេខ៣ត្រង់មុខភោជនីយដ្ឋានមិត្តភាពម៉ូតូក៏ជ្រុលបុកខឿនផ្លូវពេញទំហឹងបណ្តាលឱ្យជរងគ្រោះដួលបោកក្បាលហូរឈាម ហើយស្លាប់ភ្លាមៗតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *