ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថស្រុកកំរៀង ចុះអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន ពិរុទ្ធជនម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

 

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង​ នៅវេលា​ម៉ោង០៨:៣០ នាទី ថ្ងៃទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កំរៀង ចុះដល់ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៨៨ ត.ព្រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ របស់លោក ឆែ វីរៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ​សាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ ឈ្មោះ មូល រិន ហៅចែរិន ភេទស្រី អាយុ៤៤ ឆ្នាំមុខរបរ កម្មករ ទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយជាប់ចោទពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាម មាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

បច្ចុប្បន្ន ពិរុទ្ធជន កំពុងអនុវត្តបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *