ព័ត៌មានសន្តិសុខសង្គម

ម៉ូតូនិងរម៉កកង់បីបុកគ្នា បណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់និងរបួសធ្ងន់ម្នាក់

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូរ៉ឺម៉កកង់៣ បណ្តាលឱ្យក្មេងប្រុសស្រី២នាក់បានស្លាប់និងបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិចម្ការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ។ មន្ត្រីនគរបាលបានឱ្យដឹងថា ករណីនេះបង្កឡើងរវាងម៉ូតូនិងម៉ូតូរ៉ឺម៉កកង់៣បានបុកគ្នាបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសធ្ងន់។
មុនកើតហេតុម៉ូតូរ៉ឺម៉កកង់៣ អ្នកបើកបរឈ្មាះ សែ វុទ្ធី អាយុ៣៧ឆ្នាំ នៅភូមិក្បាលហុង ស្រុកសំពៅលូន ខេត្តបាត់ដំបងបើកពីជើងទៅត្បូង។ មកដល់កន្លែងខាងលើក៏បុកជាមួយម៉ូតូហុងដាឌ្រឹមផ្លាកលេខបាត់ដំបង1AR 3236 អ្នកបើកបរឈ្មោះលឿត ទី អាយុ១៦ឆ្នាំនៅភូមិឈើទៀល ស្រុកសំពៅលូន ខេត្តបាត់ដំបង។រីឯអ្នករួមដំណើរឈ្មោះ ជឿនអេន ភេទស្រី អាយុ១៥ឆ្នាំនៅភូមិឃុំជាមួយគ្នា។
ក្នុងហេតុការណ៍នេះបណ្តាលឱ្យខាងម៉ូតូបានស្លាប់ទាំង២នាក់និងខាងរ៉ឺម៉កម៉ូតូកង់៣រងរបួសធ្ងន់និងរ៉ឺម៉កក្រឡាប់ខូចខាតម៉ូតូ២គ្រឿងយ៉ាងដំណំ។មូលហេតុរ៉ឺម៉កម៉ូតូកង់៣បើកលឿនខ្វះការប្រុងប្រយ័ត្ន។ចំណែកខាងម៉ូតូក៏បើកលឿនមិនប្រកាន់ស្តាំទើបបុកគ្នាតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *