ព័ត៌មានសន្តិសុខសង្គម

មុននេះបន្តិច អធិការងខណ្ឌឫស្សីកែវ បាញ់សម្លាប់ខ្លួនឯងនៅលើផ្ទះរបស់ខ្លួន

 

ខេត្តកណ្តាល : លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិក្បាលកោះឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។
ករណីនេះបានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន។
សមត្ថកិច្ចបានបញ្ជាក់ថា, មុនពេលកើតហេតុ លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអី អោយពិតប្រាកដនៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តកំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់សួរសាក្សី ធ្វើកោសល្យវិច័យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *