ព័ត៌មានជាតិ

លោកមេគយចល័តតំបន់៥ ឈួន សុភា ទៅហើយមកវិញព្រោះមានខ្នងជាបងធំ “កើត សុធារ៉ា”ទោះស្អុយដូចកញ្ចប់ប្រហុក បង្ករឿងប៉ិនមេឃនៅតែgood

 

   អ្នករកសុីដឹកទំនិញចូល ចេញពីប្រទេសថៃ តាមផ្លូវជាតិលេខ៥និងលេខ៦ បាននិយាយថា៖ លោកមេគយចល័តតំបន់៥ ឈួន សោភា ទៅហើយមកវិញៗព្រោះមានបងធំឈ្មោះកើត សុធារ៉ាកាង (grand party)។មកវិញភ្លាម រៀបចំដាក់ប៉ុស្តិ៍ ស្ទាក់ ទារលុយ ប្រមូលលុយ ពីអ្នករកសុីដឹកទំនិញ ដាក់ហោប៉ៅ បើកចំហរ និង កាន់តែគគ្លើន។ប្រភពដដែលបានបន្តថា៖ម៉្ងៃៗក្រុមគយចល័តលោកឈួនសោភា បានបែងចែកអោយមានជាក្រុមៗ ដូចជាមានក្រុមដេញចាប់ ក្រុមដេកចាំ និងក្រុមអង្គុយកត់ត្រាក្បាលឡាន។លោកឈួន សោភាមានអំពើរលួយស្អុយង៉ោងជាប់ខ្លួនលើសដើម ល្បីខាងប្រើវិធីបឺតជញ្ជក់ឈាម អង្គាមឆ្អឹងអ្នករកសុីដឹកទំនិញមិនលើកលែងមួយក្បាលណាទោះទេ។គេថា បើបង់ពន្ធគ្រប់គេសុំថ្លៃបាយគួរអោយអាសូរ បើសង្ស័យឬទទួលសញ្ញាថាជាទំនិញលោតឆ័ត្រ ឬបង់ពន្ធមិនគ្រប់វិញ គឺដល់វេនក្រុមដេញម្តង ក្រុមដេញនោះតាមប៉ផាប់ចាប់ពភីងអោយទាល់តែបាន អត់គឹតអំពីសុវត្ថិភាពចរាចរស្អីងាប់កំព្រាស្រីស្នេហ៍ស្អីនោះទេ គឺបើអត់ពន្ធមែន បង្ខំឈ្មួញអោយបង់ពន្ធស្អុយចូលហោប៉ៅស្ងាត់ៗ ច្រើនជាជាងផាកពិន័យត្រឹមត្រូវចូលរដ្ឋ។ខណៈបើពួកអាឆ្លុះកង្កែបមិនដឹងរឿងផងគឺសុីផុយ។បមរភពដដែលបន្តថា ការគៀងគរប្រមូលចំណូលជូនរដ្ឋជាគុណសម្បត្តិធំមែនហើយ តែភាគច្រើនហោប៉ៅពួកគាត់ធំជាងហោប៉ៅរដ្ឋ ច្រនតែដាក់ហោប៉ៅខ្លួននិងបក្ខពួកច្រើនជាងដាក់ហោប៉ៅរបស់ជាតិ វាមិនខុសពីឈ្លើងជញ្ជក់ឈាមក្របីឬច្រេះសុីដែកនោះទេ។ប្រភពបន្តថាលោកឈួន សោភានិងក្រុមគាត់រកសុីរាប់សឹបឆ្នាំមកហើយនិងតែងតែទទួលបានការលើកតម្កើងសរសើរពីមេៗគាត់លោក«កើតសុធារ៉ា»និងលោក«គុណ ញឹម» ដែលគេសង្ស័យអាចពួនរួមចំណែកផលប្រយោជន៍ក្រៅច្បាប់យ៉ាងមហាសាលទើបលោកឈួន សោភាមានកំហុសបុិនមេឃ ក៏ល្អប្រើវិញដដែលៗ។អ្នករកសុីខ្លះនិយាយថា ពេលនេះលោកសោភាបានចិត្ត ហើយបន្តធ្វើទង្វើ មានលក្ខណៈបែបកាន់តែអមនុស្សធ៌មជាងមុនទៀតមិនចាញ់ដែលធ្វើអោយមន្ត្រីយោធាមួយរូបឈឺចាប់រហូតធ្វើអត្តឃាតទៀតផងនោះទេ។                         ការប្រព្រឹត្តអំពើស្អុយរលួយបើកចំហរ ដាច់បង្ហៀរ ដូចឡានដាច់ហ្វ្រាំង  របស់ក្រុមគយចល័តតំបន់៥ដឹកនាំដោយមេគយ ឈួន សោភា ជាច្រើនឆ្នាំប្រចាំតំបន់៥នេះ បានធ្វើអោយពលរដ្ឋរកសុីកំបុិកកំប៉ុកនិងឈ្មួញតូចធំច្រើនឥតគណនរងការឈឺចាប់ ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយស្នាដៃក្រុមគយចល័តធ្វើការគៀងគរប្រមូលចំណូលពន្ធគយ ត្រួតពិនិត្យរាំងខ្ទប់ទំនិញគេចពន្ធ ដែលហាក់ដូចគេប្រើព្រួលញឹកបែរជាលេចដំរី  តែថ្នាក់លើគាត់ដឹងតែសរសើរដូចពាក្យចាស់ថា(ញឹកពេកលេចដំរី)អញ្ចឹងគឺ រឹតត្បិតពលរដ្ឋក្រីក្រគ្មានយោគយល់ឡើយ តែបែរជាបើកដៃម៉ាសេរីអោយឈ្មួញគ្រាក់ៗដែលដឹងចិត្តគ្នារាប់សឹបក្រុមហ៊ុនដឹកគេចពន្ធ ដែលបង់ពន្ធមិនគ្រប់ដែលបង់ខ្លះបង់តែ៣០%,ខ្លះដឹកទំនិញក្លែងភេទដឹកបានដោយសេរីបំផុតទៅវិញ។                                         ប្រភពខាងលើបន្តថា៖ ក្រុមគយចល័តរបស់លោកលោកឈួន សោភាទាំងនោះជំនាញ ខាងបោះទីតាំងតាមផ្លូវជាតិ រាយអន្ទាក់ស្ទាក់យកលុយឆៅៗពីឡានដែលដឹកទំនិញគ្រប់ប្រភេទ  គយខ្លះជំនាញខាងដេកចាំរាប់ក្បាលឡាន ទុកសរុបអោយមេ ឈួនសោភា ទៅយកលុយសរុបប្រចាំខែ នៅភ្នំពេញ។         ប្រភពបន្តថា៖រាល់ថ្ងៃមានឡានក្រុងដឹកអ្នកដំណើរវិញភាគចមរើនមកវិញដឹកតែទំនិញគេចពន្ធពីថៃពេញៗឡាន ដាក់តែទំនិញគេចពន្ធសុទ្ គ្មានមនុស្សជិះសោះ ក៏គយតំបន់៥មិនខ្ចីបើកគ្រាប់ភ្នែកមើលដែរ ព្រោះគេទុកសរុបក្បាលឡានបង់ខែ អោយមេមកទូទាត់គ្នានៅភ្នំពេញ។                           ប្រភពដដែលបន្ថាឈួន សោភា ទៅហើយមកវិញៗហើយនៅតែជាមេគយតំបន់៥តំបន់៥ដដែល ទោះមានរឿងអាស្រូវ រាប់មិនអស់និង អាប់យសទូទាំងស្រុកខ្មែរបាន និងល្បីឈ្មោះថាជាបុគ្គលគ្មានគុណធម៌ ជាដើមហេតុបណ្ដាលអោយកើតមានការធ្វើអត្តឃាត របស់មន្ត្រីយោធាការពារព្រំដែនម្នាក់ក៏ដោយ  ក៏នៅតែជាមេគយចល័តតំបន់៥ដដែល ព្រោះមានខ្នងបង្អែកខ្សែធំ«កើត សុធារ៉ា»ដែលសូម្បី«គុណ ញឹម»មិនហ៊ានក្អកពីរឿងធ្វើបង្អែកអោយឈួន សោភា ដែរទើបអាចមកកាន់តំណែងជាមេគយចល័តតំបន់៥ សារជាថ្មីម្តងទៀតបានបែបនោះ។

   មន្ត្រីក្រោមឱវាទរបស់ លោកឈួន សោភាម្នាក់ សុំមិនអោយបញ្ចេញឈ្មោះដែរក៏បានលួចខ្សឹប ប្រាប់អោយដឹងដូចខាងលើដែរថា៖ ករណីដែល ឈួន សោភា អាចមកកាន់តំណែងប្រភពចំណូលមហាសាលមួយនេះបានវិញ គឺ ដោយមាន «លោក កើត សុធារ៉ាចាត់តាំងផ្ទាល់»ទោះធ្លាប់មានរឿងអាស្រូវ ប្រព្រឹត្តអំពើពុករលួយ និងគាបសង្កត់ឱ្យក្រុមឈ្មួញបង់ប្រាក់មិនប្រក្រតី អគុណធ៌ម អមុសមសធ៌មដម្បីតែឲ្យខ្លួនធ្វើមានធ្វើបានក៏ដោយ ពីព្រោះលោក គុណ ញឹម មេគយធំម៉ាស្រុកខ្មែរ  មិនអាចត្រួតត្រាបានទេព្រោះញញើតលោកកើត សុធារ៉ានោះដែរ។                                                     ប្រភពមួយដោយឡែកទៀតអោយដឹងថា៖ពេលដក លោក ឈួន សោភាចេញពីគយតំបន់៥មួយរយៈគេឃើញថា  ប្រាក់ចំណូលពន្ធគយប្រមូលបានពីក្នុងតំបន់៥ទាំងមួលបានកើនឡើងជាងពេលដែល លោក ឈួន សោភា នៅកាន់យ៉ាងច្រើនសន្ធឹកសន្ធាប់   ព្រោះប្រជាពលរដ្ឋ នឹងឈ្មួញ រកស៊ីគេច ចេញតាមច្រកផ្សេង បានទទួលដំណឹងថា លោក ឈួន សោភា  ត្រូវថ្នាក់លើដកចេញ ក៏បាននាំគ្នាដឹកទំនិញចេញចូល ឆ្លងកាត់ក្នុងភូមិសាស្រ្ត តំបន់៥វិញ ទើបធ្វើឱ្យកើនចំណូលពន្ធគយកើនឡើងវិញ។លោកកើត សុធារ៉ាល្បីថាធ្វើជាខ្នងបង្អែកអោយលោកឈួនសោភនិងលោកឈួន សោភាមិនអាចលុំការបំភ្លឺ ឆ្លុះអោយឃើញថាលោកឈួនសោភា  ជាមន្ត្រីល្អ ឬស្មកគ្រោកកំរិតណាបាននៅឡើយទេដោយសារលោកទាំងពីរមិនលើកទូរសព្ទ័ដូចលោកគុណ ញឹមដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *