ព័ត៌មានសន្តិសុខសង្គម

បញ្ជូនតារាចម្រៀង និងសម្ដែង កែវ ពិសី ទៅតុលាការ ពីបទចេញសែកអត់សាច់ប្រាក់

ភ្នំពេញ៖កម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២៤ បានបញ្ជូនខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅរតនៈ ពិសី ទៅតលាការរាជធានីភ្នំពេញ ។ក្រោយពីឃាត់ខ្លួនពីបទចេញសែកអត់សាច់ប្រាក់ និងរំលោភលើទំនុកចិត្ត មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី គឺធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រីអាយុ៣១ឆ្នាំដោយបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្តនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរ។ករណីនេះបានប្រព្រឹត្តនៅរាជធានីភ្នំពេញកំឡុងថ្ងៃទី១៣ ខែ មេសាឆ្នាំ២០២៣ កន្លងទៅ។
គួររំលឹកថាតារាសម្តែង កែវ ពិសី សមត្ថកិច្ចធ្លាប់កោះហៅឱ្យចូលបំភ្លឺ ជុំវិញករណីចេញសែកគ្មានសាច់ប្រាក់(សែកស្អុយ)តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានដាក់ ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២០ ខែកញ្ញានិងថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៣កន្លងទៅ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *