ព័ត៌មានសន្តិសុខសង្គម

បើករថយន្តបុកបង្គោលភ្លើងស្តុបពេញទំហឹងខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តបុកបង្គោលភ្លើងស្តុបពេញទំហឹងបណ្តាលឱ្យខ្ទេចមួយកំណាត់មុខ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងស្ថិតនៅតាមផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២២។
អ្នកឃើញហេតុបានឱ្យដឹងថា ដំបូងបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកតូយ៉ូតា RAV4 ផ្លាកលេខភ្នំពេញ2D-0107 តាមផ្លូវព្រះសីហនុ ពីកើតទៅលិចយ៉ាងលឿន។ដល់កន្លែងកើតហេតុបានជ្រុលទៅបុកបង្គោលភ្លើងស្តុបពេញទំហឹងបណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខតែមិនបណ្តាលឱ្យមានអ្នករងរបួសទេ។
បន្ទាប់មកសមត្ថកិច្ចបានចុះស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *