ព័ត៌មានសន្តិសុខសង្គម

ក្មេងស្ទាវជិះម៉ូតូបុកនគរបាលចរាចរណ៍ម្នាក់ ឱ្យរបួសធ្ងន់

ភ្នំពេញ៖ក្មេងស្ទាវបានជិះម៉ូតូមកបុកទាំងកម្រោលលើមន្ត្រីនគរបាលខណ្ឌទួលគោកម្នាក់ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍បណ្ដាលឱ្យរងរបួសធ្ងន់។
ករណីនេះបានកើតឡើងនៅតាមផ្លូវ២៧១មុខផ្សារហេងលីក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកកាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។មន្ត្រីរងគ្រោះឈ្មោះ រតនា ជានគរបាលចរាចរណ៍ ខណ្ឌទួលគោល រងរបួសធ្ងន់។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា កម្លាំងនគរបាលកំពុងអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែមានក្មេងស្ទាវម្នាក់ ជិះម៉ូតូម៉ាកស៊ុយគីឡែតចូលកាត់បារ៉ាស់ក្នុងល្បឿនលឿនជ្រុលទៅបុកមន្ត្រីនគរបាលម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់រីឯ ជនបង្ករងរបួសបែកមុខមាត់។ ក្រោយកើតហេតុ ម៉ូតូជនបង្កត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំដោះស្រាយនាពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *