ព័ត៌មានសន្តិសុខសង្គម

បាក់ប្លង់សេអាគារចំណាស់ជាង១០០ឆ្នាំ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់

ភ្នំពេញ៖គ្រោះថ្នាក់មួយបានកើតឡើងដោយបាក់ប្លង់សេអគារចំណាស់ជាង១០០ឆ្នាំបណ្ដាលឱ្យប្តីនិងប្រពន្ធរងរបួសធ្ងន់។ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវ១៧កែង១១០សង្កាត់ផ្សារចាស់ខណ្ឌដូនពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖មុនពេលកើតហេតុជនរងគ្រោះ ៣នាក់ មានប្ដីប្រពន្ធ និងកូនស្រី បាននាំគ្នាយកប៉ៅអ៊ីទៅដេកមាត់ជណ្ដើរឡើងចុះ ក្នុងអគារសំណង់ចាស់ទ្រុនទ្រោមមួយដែល មានអាយុកាលជាង ១០០ឆ្នាំ មកហើយ។ ពេលនោះស្រាប់តែបាក់ប្លង់សេធ្លាកចុះមកក្រោមចំប្តីនិងប្រពន្ធ រងរបួសធ្ងន់តែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *