ព័ត៌មានសន្តិសុខសង្គម

ឃើញសប្បុរសម្នាក់ស្លាប់ហើមស្អុយ សង្ស័យជិះម៉ូតូធ្លាក់ទឹកប្រឡាយ

ឃើញសពបុរសម្នាក់ស្លាប់ហើមស្អុយសង្ស័យជិះម៉ូតូធ្លាក់ទឹកប្រឡាយ
បាត់ដំបង៖បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញសពហើមស្អុយអណ្តែតទឹកក្បែរម៉ូតូដែលជាករណីសង្ស័យជិះម៉ូតូធ្លាក់ទឹកប្រឡាយបណ្តាលឱ្យឈ្លក់ស្លាប់អត់មាននរណាដឹង។
សមត្ថកិច្ចបានឱ្យដឹងថា សាកសពបុរសត្រូវបានអ្នកភូមិប្រទះឃើញនោះនៅក្បែរផ្លូវជាតិត្រង់ ភូមិថ្មី ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា។មន្ត្រីនគរបាលជំនាញបច្ចេសវិទ្យាសាស្ត្រចុះពិនិត្យសាកសពបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ហ៊ីមប៉ាវ អាយុ២៧ឆ្នាំនៅភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែនស្រុកបវេល ខេត្តបាត់ដំបង។
ក្រោយត្រូតពិនិត្យកន្លែងកើតហេតុមន្ត្រីជំនាញសន្និដ្ឋានថា ជនរងគ្រោះអាចស្ថិតក្នុងស្ថានភាពស្រវឹងពេលកំពុងធ្វើដំណើរតាមម៉ូតូក្នុងល្បឿនលឿនហើយក៏ជ្រុលធ្លាក់ប្រឡាយទាំងមនុស្សនិងម៉ូតូរហូតឈ្លក់ទឹកស្លាប់តែម្តង។បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *