ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូវ៉ាជេងដួលចូលក្រោមកង់រថយន្តធំ បណ្ដាលឲ្យកិនបែកក្បាលធ្លាយខួរ

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនហើយបានវ៉ាជែងរថយន្តទាក់ដៃចង្កូតដួលខ្ទាតចូលក្រោមកង់រថយន្តមួយគ្រឿងទៀតបណ្តាលឱ្យកិនបែកក្បាលធ្លាយខួរស្លាប់មួយរំពេច។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅតាមផ្លូវណត់ប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៩ ខែកញ្ញា។មន្ត្រីនគរបាលគោលដៅបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាក អ៊ឹមស្លាសផ្លាកលេខភ្នំពេញ 1HX-5081 ក្នុងល្បឿនលឿននិងបើកវ៉ាជែងក៏ទាក់ដៃចង្កូតបណ្ដាលឱ្យដួលខ្ទាតមនុស្សចូលក្រោមរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខព្រះសីហនុ 3A-2718 កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាម។
រថយន្តបានបើកទៅមុខប្រមាណ៦០ម៉ែត្រហើយឈប់រថយន្តអ្នកបើកបរចុះរត់គេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចមកយករថយន្តនិងម៉ូតូទៅរក្សាទុកនៅនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយពេលក្រោយ។ចំណែកសពយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *