ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ខឹងគូដណ្ដឹងស្ដីបន្ទោស ករណីចាញ់បោកគេ ចងកសម្លាប់ខ្លួន ខណៈជិតចូលរួមការ

 

ភ្នំពេញ៖ស្ត្រីម្នាក់ខឹងគូដណ្ដឹងស្ដីបន្ទោស ករណីចាញ់បោកគេអស់លុយចំនូន៣០០ដុល្លារ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ខណៈទាំង២នាក់ជិតចូលរោងការ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី៣០ ខែតុលា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ត្រីធ្វើអត្តឃាតឈ្មោះ ហាក់ ឌីណា អាយុ២២ឆ្នាំជាបុគ្គលិកក្រុមហ៊ុនមួយ ស្នាក់នៅបន្ទប់ជួលជាមួយគូដណ្តឹង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ បុរសជាគូដណ្តឹងបានប្រាប់សមត្ថកិច្ចថា “មុនកើតហេតុខ្លួនបានទាស់សម្ដីគ្នាបន្តិចបន្តួចជាមួយគូដណ្តឹង រឿងនាងចាញ់បោកគេអស់លុយ៣០០ដុល្លារ”។

បន្ទាប់មកខ្លួនក៏បានចេញទៅធ្វើការ ចំណែកនាងមិនបានទៅណាទេ ដោយនៅក្នុងបន្ទប់តែម្នាក់ឯង។បុរសរូបនោះបានបន្តថា លុះដល់ពេលល្ងាចខ្លួនបានចេញពីធ្វើការត្រឡប់មកវិញ បានគោះទ្វារបន្ទប់មិនឃើញនាងបើកទ្វារ។ ពេលនោះខ្លួនសម្រេចចិត្តធាក់ទ្វារចូលស្រាប់តែឃើញគូដណ្តឹងបានយកអាវចងក ភ្ជាប់ជាមួយស្នួរដែកដាក់សម្លៀកបំពាក់ស្លាប់បាត់ទៅហើយ។
ក្រោយមកនគរបាលប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ បានទំនាក់ទំនងទៅនគរបាលរាជធានីភ្នំពេញផ្នែកកោសល្យវិច័យ ឱ្យចុះមកពិនិត្យដោយបានបញ្ជាក់ថា នាងពិតជាចងកសម្លាប់ខ្លួនមែន ហើយក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *