ព័ត៌មានសន្តិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន២នាក់

ក្រចេះ៖គ្រោះថ្នាក់ចរាចរណ៍បង្កឡើងពីម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាង។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅត្រង់ភូមិភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកាលពីល្ងាចថ្ងែទី២៩ ខែធ្នូ ឆ្នាំ២០២១។មុនកើតហេតុមានម៉ូតូពីរគ្រឿងបើកយ៉ាងលឿនបានបុកគ្នាពេញទំហឹងបណ្តាលឱ្យម៉ូតូខ្ទាតរៀងខ្លួន រីឯមនុស្សសន្លប់ឈឺងទាំសងខាង។
ក្រោយពីមានគ្រោះថ្នាក់ត្រូវបានគេជួយដឹកយកទៅសង្គ្រោះបន្ទាន់ម្នាក់នៅមន្ទីរពេទ្យឯកជនភ្នំខៀវ និងម្នាក់ទៀតនៅឯមន្ទីពេទ្យខេត្ត។ជនរងគ្រោះទាំងពីរសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បានបើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វាដូចគ្នា អត់ស្លាកលេខដូចគ្នា។ក្រោយមកនគរបាលប៉ុស្តិ៍រដ្ឋបាលអូគ្រៀងមកយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *