ព្រះវិហារ៖រថយន្តដឹកឈើប្រភេទសាំយ៉ុង របស់ឈ្មួញបានបើកកៀររថយន្តកូរ៉ូឡារបស់អ្នកការសែតបង្កឱ្យធ្លាក់ផ្លូវទាំង២គ្រឿងតែមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សទេ។
ហេតុការណ៍នេះបានកើតឡើងនៅម្តុំភូមិរំចេក ឃុំរមណី ស្រុករៀង ខេត្តព្រះវិហារ កាលពីរំលងអធ្រាត្រចូល ថ្ងៃទី២៨ខែមេសា ឆ្នាំ២០២២។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា នៅតាមផ្លូវជាតិលេខ៦២ពីភ្នំដែកទៅខេត្តកំពង់ធំ មានរថយន្តដឹកឈើម៉ាកសាំយ៉ុង ផ្លាកលេខភ្នំពេញ2k2467 ។មកដល់កន្លែងខាងលើមានរថយន្តអ្នកកាសែតបើកវ៉ាជែងរថយន្តដឹកឈើ។ពេលនោះរថយន្តដឹកឈើបានបន្ថែមល្បឿន កៀររថយន្តអ្នកការសែតបណ្តាលឱ្យខួចខាតផ្នែកខាងស្តាំយ៉ាងដំណំហើយរថយន្ដទាំង២គ្រឿងបានធ្លាក់ផ្លូវទៅមុខលែងរួច ។
ក្រោយកើតហេតុកម្លាំងរដ្ឋបាលព្រៃឈើរវៀង-នគរបាលប៉ុស្តិ៍ និងអាវុធហត្ថស្រុករវៀងចុះធ្វើអន្តរាគមន៍អូសយករថយន្តទាំង២ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំរមណី ដើម្បីចាត់ការបន្ត តាមនីតិវិធី៕