ស្វាយរៀង៖បុរសវៀតណាមម្នាក់ជាបុគ្គលិកកាស៊ីណូឃីងក្រោន បានលោតពីលើអគារកាស៊ីណូជាន់ទី៥បណ្តាលឱ្យស្លាប់ ដោយគេមិនទាន់ដឹងពីមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅបរិវេណកាស៊ីណូឃីងក្រោនក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀងកាលពី ទៀបភ្លឺចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសវៀតណាមដែលស្លាប់ឈ្មោះ TRINH CONG HUAN អាយុ២១ឆ្នាំជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូឃីងក្រោនទីលំនៅខេត្តថាន់ហ័រ ប្រទេសវៀតណាម ។
នគរបាលប៉ុស្ដិ៍រដ្ឋបាលបាវិតក្រោយបានទទួលព័ត៌មានថា មានបុគ្គលិកក្រុមហ៊ុនកាស៊ីណូម្នាក់បានធ្លាក់ពីលើអគារក្រុមហ៊ុនអគារQ ជាន់ទី៥ហើយខាងក្រុមហ៊ុនក៏បានប្រញាប់ដឹកយកទៅគ្លីនិកសោភ័ណ្ឌអូវ៉ាងក្នុងភូមិតាពៅ សង្កាត់បាវិត។
ប៉ុន្តែដោយឃើញជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តនៅមន្ទីរពេទ្យខេត្តស្វាយរៀងតែជនរងគ្រោះបានស្លាប់នៅលើរថយន្តបាត់ទៅហើយ។បន្ទាប់មកសពត្រូវបានដឹកយកមកតម្កល់នៅក្នុងវត្តពោធិ៍ថ្មី ដើម្បីរង់ចាំសមត្ថកិច្ចជំនាញនិងគ្រូពេទ្យធ្វើកោសល្យវិច័យ៕