ព័ត៌មានសន្តិសុខសង្គម

បើកកិនមីនតោនបណ្ដាលឲ្យផ្ទុះរបួសធ្ងន់ម្នាក់ ត្រាក់ទ័រខូចខាតស្ទើរទាំងស្រុង

 

ព្រះវិហារ៖ត្រាក់ទ័រមួយគ្រឿងបើកមកពីភ្ជូរដីចម្ការបានកិនចំមីនតោនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ចំណែកត្រាក់ទ័ររងការខូចខាតស្ទើរទាំងស្រុង។
ហេតុការណ៍នេះកើតនៅចំណុចអូរសឹងចម្ងាយយប្រហែល៣គីឡូម៉ែត្រ ពីភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររកាលពីសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ។
នគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា ជនរងគ្រោះបានបើកត្រាក់ទ័រតែម្នាក់ឯងមកពីភ្ជួរដី ។លុះមកដល់កន្លែងកើតហេតុ បានជាន់មីនតោនបន្សលពីសម័យសង្គ្រាមបណ្ដាលឱ្យ ផ្ទុះកក្រើកឡើង ធ្វើឱ្យរងរបួសធ្ងន់ម្នាក់ ។ចំណែកត្រាក់ទ័របានរងការខូចខាតស្ទើរទាំងស្រុង ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហ៊ី សៀក អាយុ៤៣ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *