ព័ត៌មានសន្តិសុខសង្គម

បន្ទាប់ពីចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវអាជីវកម្មភាគច្រើនអនុវត្តតាម ឯមួយចំនួនទៀតបានផ្គើនមិនស្តាប់តាមការណែនាំ

 

បាត់ដំបង៖ ក្រោយមានការចុះណែនាំ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណ:ដោយអាជ្ញាធរ និងសមត្ថកិច្ច អាជីករភាគច្រើនចូលរួមអនុវត្តតាម ឯមួយចំនួនតូចទៀតបានផ្គើនមិនស្តាប់តាមការណែនាំ។
ក្រុមអាជីវករដែលមានស្មារតីចូលរួមគោរពតាមការណែនាំបានបង្ហើបឱ្យដឹងនៅថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១នេះថា៖ គាត់ហាក់មិនពេញចិត្តចំពោះទង្វើផ្គើនរបស់អ្នកលក់ដូរមួយចំនួនតូចនោះណាស់។ប្រភពមួយទៀតបានឱ្យដឹងត្រង់ៗថា៖ អាជ្ញាធរ និងសមត្ថកិច្ចចុះណែនាំមិនបានមួយថ្ងៃផងហាងលក់ម៉ូតូយ៉ីហោ ហុងកុង ដែលមានទីតាំងបណ្តោយផ្លូវជាតិលេខ ៥ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងបានផ្គើនដោយបំពានដាក់តាំងតម្រៀបម៉ូតូលក់លើសគំនូសក្រហមដែលសមត្ថកិច្ចកំណត់ធ្វើហាក់មិនខ្វល់ អ្វីទាំងអស់។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា៖ ការចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈនេះធ្វើឡើងបន្ទាប់ពីបច្ចុប្បន្នមានកំណើនយានយន្តបង្កការកកស្ទះ ច្រើនផង។ក្នុងនោះ អាជីករទាំងអស់កន្លងមកបានរំលោភបំពានដាក់តាំងលក់ដូរទំនិញ សម្ភារ វត្ថុ ឬមធ្យោបាយផ្សេងៗចូលដល់ខឿនចិញ្ចើមផ្លូវគ្មានសណ្តាប់ផង ទើបចាំបាច់មានការចុះពង្រឹងគុណភាពសណ្តាប់ធ្នាប់ អនាម័យក្រុងឱ្យបានល្អថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *