ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបុរសយកពូថៅកាប់បំផ្លាញបង្គោលភ្លើងតាមដងផ្លូវ

កណ្តាល៖នគរបាលស្រុកកោះធំបានឃាត់ខ្លួនបុរសម្នាក់ករណីយកពូថៅកាប់បំផ្លិចបំផ្លាញបង្គោលភ្លើងតាមផ្លូវសាធារណៈបណ្តាលឱ្យខូចខាតជិត៣០ដើម។
នគរបាលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ខែវិច្ឆិកា កម្លាំងបានឃាត់ខ្លួនបុរសម្នាក់ករណីធ្វើឱ្យខូចខាត ដោយចេតនាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណ:នៅភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះហ៊ិន កុសល អាយុ៣៨ឆ្នាំ នៅ ស្រុកកោះធំ ខេត្តកណ្តាល ។វត្ថុតាងចាប់យកមាន៖ ពូថៅ១ ។បុរសនេះ ជាមុខសញ្ញាជក់គ្រឿងញៀន នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកថ្មី ធ្លាប់ហៅមកធ្វើ កិច្ចសន្យាម្ដងរួចមកហើយ។ បន្ទាប់មកបុរសនេះ បានផឹកស្រាថ្នាំ ស្រវឹង យកពូថៅដើរទៅកាប់បំផ្លាញបង្គោលភ្លើងតាមដងផ្លូវ ក្នុងភូមិ បណ្ដាលឱ្យ ខូចចំនួន២៥បង្គោល និងបែកអំពូលភ្លើងអស់ចំនួន២៥អំពូល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *