ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ ៦នាក់ រួមទាំងគ្រឿងញៀននិងកាំភ្លើងវែង២ដើម

ពោធិ៍សាត់៖កម្លាំងនគរបាលស្រុកភ្នំក្រវាញចុះបង្រ្កាបក្រុមពាក់ព័ន្ធគ្រឿងញៀន ដោយចាប់ជនសង្ស័យចំនួន៦នាក់ ដកហូតនូវម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនឧបករណ៍ផ្សេងៗ និងអាវុធវែចំនួន២ដើម ។សមត្ថកិច្ចចាប់ក្រុមនេះនៅភូមិក្សត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កាលពី ថ្ងៃទី៨ខែមីនា ឆ្នាំ២០២១ ។
មន្រ្តីនគរបាល ស្រុកភ្នំក្រវាញបានឱ្យដឹងថា៖ កម្លាំងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន៦នាក់ឈ្មោះ ជឿន តូ ភេទប្រុស អាយុ ២៧ឆ្នាំ,ឈ្មោះ កាន រ៉ន ភេទប្រុស អាយុ ២២ឆ្នាំ,ឈ្មោះ ហុន តូច ភេទប្រុស អាយុ ២៥ឆ្នាំ,ឈ្មោះ ហុន ង៉ា ភេទប្រុស អាយុ ១៦ឆ្នាំ,ឈ្មោះ ឆេន រិទ្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ។ឈ្មោះ មឿន វិច្ឆិកា ហៅម៉ូ ភេទប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នទាំង៦នាក់ រស់នៅភូមិ.ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលបានបន្តថា៖សមត្ថកិច្ចបានដកហូតនូវឧបករណ៍ និងសម្ភារដែលជាវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ តូចចំនួន១កញ្ចប់ ស្មើនឹងចំនួន២៣.៥១ក្រាម។ ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយកំប្លេ ជញ្ជីងសង្ស័យសម្លាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ថង់ផ្លាស្ទិចមួយចំនួន ទូរស័ព្ទចំនួន៣គ្រឿង កាំភ្លើងកែច្នៃចំនួន១ដើម កាំភ្លើងម៉ាក M16 ចំនួន១ដើម មានបង់ចំនួន២គ្រាប់ចំនួន២០គ្រាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *