ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖បុរសម្នាក់បានចូលក្នុងបន្ទប់មានទឹកដក់ប៉ះចំចរន្តអគ្គិសនីឆ្លងបណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័មពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍អកុសលនោះបានកើតឡើងនៅបន្ទប់ជួលលេខ១D សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ។មន្ត្រីជំនាញបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឃុន ស៊ីនួន អាយុ៤០ឆ្នាំនៅ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅបន្ទប់ជួលខាងលើមានស្នាមឆក់លើម្រាមដៃនិងបាតដៃឆ្វេង។
ស្ត្រីឈ្មោះកែវ គន្ធា អាយុ៤០ឆ្នាំជាប្រពន្ធបានឱ្យដឹងថា ខ្លួននិងប្តីបានមកស្នាក់នៅបន្ទប់ជួលនេះដោយមានម្តាយជាអ្នកមើលការខុសត្រូវបន្ទប់ជួលឱ្យម្ចាស់ទីតាំង។នាងបានបន្តថា មុនកើតហេតុប្តីគាត់បានដើរចេញពីបន្ទប់ទឹកនោះស្រាប់តែឮសំឡេងប្តីស្រែកខ្លាំងៗ។
ពេលនោះគាត់ក៏រត់ទៅមើលឃើញប្តីដេកដួលនៅលើឥដ្ឋក្នុងបន្ទប់មានទឹកដក់ហើយបានស្រែកហៅគេឱ្យជួយទាញប្តីចេញមកក្រៅឃើញដៃប្តីមានស្នាមខ្សែភ្លើងឆក់។ភ្លាមនោះអ្នកជិតខាងយកម៉ូតូរ៉ឺម៉កដឹកទៅមន្ទីរពេទ្យរុស្ស៊ីហើយគ្រូពេទ្យប្រាប់ថាប្តីគាត់ស្លាប់បាត់ទៅហើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *