ភ្នំពេញ៖ អគ្គិភ័យបង្កពីការធ្លាយបំពង់ហ្គាសបានឆាបឆេះហាងយីហោ “ស្មងគោនិងប្រហិតធំ” ក្នុងខណ្ឌដង្កោបង្កខូចខាតសម្ភារជាច្រើននិងបុរសម្នាក់រងរបួស។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ហាងស្មងគោនិងប្រហិតធំ ត្រូវបានភ្លើងឆេះបណ្តាលមកពីធ្លាយបំពង់ហ្គាសបង្កឱ្យខូចខាតសម្ភារជាច្រើននិងបុរសម្នាក់រងរបួសហើយ ត្រូវបានរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ទាន់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវលេខ២១៧ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោកាលពីម៉ោង១០ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ។
មុនកើតហេតុ ម្ចាស់ហាងបានឃើញបំពង់ទុយយោហ្គាសធ្លាយ និងបង្កជាភ្លើងឆាបឆេះតែម្តង។ប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់។អាជ្ញាធរមូលដ្ឋានក៏បានហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ ភ្លើងក៏រលត់ទៅវិញ ដោយមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ៕