ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថចាប់ចាប់មនុស្ស៨នាក់ ផឹកស៊ីស្រវឹងមិនអនុវត្តតាមការណែនាំ

ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខបានចាប់មនុស្ស៨នាក់មានស្រីម្នាក់ជួបជុំផឹកស៊ីស្រវឹងមិនអនុវត្តតាមការណែនាំទាំងរំលងអធ្រាត្រចូលថ្ងៃទី៣១ ខែកក្កដា។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានចាប់មនុស្សជួបជុំផឹកស៊ីគ្រឿងស្រវឹងចំនួន៨នាក់មានស្រីម្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាងខណ្ឌសែនសុខដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *