ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

កណ្ដាល៖កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់តាខ្មៅបានចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅបន្ទប់ជួលមួយកន្លែងក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខេង មុន្នីនាថ ហៅខ្លឹង ភេទប្រុស អាយុ៣៥ឆ្នាំរស់ជា ជាងអ៊ុតសក់។វត្ថុតាងចាប់យករួមមាន៖ ១.ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន២២កញ្ចប់តូច,ទូរស័ព្ទ២គ្រឿង,លុយខ្មែរចំនួន៣៧.២០០រៀល។
កម្លាំងសមត្ថកិច្ចបានបញ្ជូន ជនសង្ស័យ រួមនឹងវត្ថុតាងមកផ្នែកជំនាញ នគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *