ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថចុះបង្ក្រាបក្មេងទំនើង៤នាក់ ប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននិងបង្កសន្តិសុខក្នុងនៅក្នុងមូលដ្ឋានក្រុងសិរីសោភ័ណ្ឌ

បន្ទាយមានជ័យ ៖ ក្មេងទំនើង០៤នាក់នាក់ប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននិងបង្កអសន្តិសុខក្នុងមូលដ្ឋានត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្មេងទំនើងទាំង៤នាក់មាន១.ឈ្មោះ លី ហាស្សីល ភេទប្រុសអាយុ១៩ឆ្នាំ ២.ឈ្មោះ ម៉ាង គ្រីស្តា ភេទប្រុសអាយុ២៣ឆ្នាំ ៣.ឈ្មោះ ផាក់ គ្រិស្ទាន ភេទប្រុសអាយុ១៧ឆ្នាំ ៤.ឈ្មោះ យួន ស៊ីណែត ភេទប្រុសអាយុ១៧ឆ្នាំជនទំនើងនេះស្នាក់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា ៖ នៅពេលឃាត់ខ្លួនជនទំនើងនេះបានប្រើប្រាស់គ្រឿងញៀនហើយបង្កអសន្តិសុខក្នុងមូលដ្ឋានជាញឹកញ៉ាប់ហើយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបានរាយការណ៍ ហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាចុះបង្ក្រាបឃាត់ខ្លួនបាន៤នាក់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនដែលឃាត់កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនទំនើង៤នាក់បាននាំយកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ យោងតាមចម្លើយសារភាពនិងវត្ថុតាងត្រូវបានបញ្ជូនសំណុំរឿងនិងជនទំនើងទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *