ព័ត៌មានសន្តិសុខសង្គម

ចោរម្នាក់ចូលបន្ទប់ផ្ទះគេ លួចសម្ភារៈ ម្ចាស់គេមកទាន់ ចាប់ឲ្យសមត្ថកិច្ច!

ភ្នំពេញ៖បុរសម្នាក់ឡើងផ្ទះគេជាន់ទី១ប៉ងលួចទ្រព្យសម្បត្តិតែម្ចាស់បានមកទាន់ក៏លោតចុះ ក្រោមបណ្តាលគ្រិចកជើងរត់លែងរួចត្រូវពលរដ្ឋនាំគ្នាជួយចាប់ឱ្យសមត្ថកិច្ច។
ករណីនេះកើតឡើងនៅជិតផ្សារឯករាជ្យ២ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី៣១ ខែតុលា។នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះណាក់ ណុយ អាយុ១៨ឆ្នាំស្នាក់ភូមិ សង្កាត់ខាងលើមានទីកំណើតនៅ ឃុំស្រែវាល ស្រុកចម្ការលើ ខេត្តកំពង់ចាម។
មុនកើតហេតុម្ចាស់ផ្ទះរវល់នៅខាងក្រោមស្រាប់តែជនសង្ស័យបានលួចឡើងទៅខាងលើជាន់ទី១លួចសម្ភារ។ពេលចោរកំពុងធ្វើសកម្មភាពម្ចាស់ផ្ទះបានទៅទាន់ហើយជនសង្ស័យភ័យក៏លោតចុះដីបណ្តាលឱ្យគ្រិចកជើងរត់មិនរួចប្រជាពលរដ្ឋនាំគ្នាចាប់យកឱ្យនគរបាលប៉ុស្តិ៍តែម្តង។
បន្ទាប់មកសមត្ថកិច្ចនាំជនសង្ស័យយកទៅប៉ុស្តិ៍ចោមចៅទី៣ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *