ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ត្រូវចោរដកកាំភ្លើងវ៉់ៃក្បាលរយះហូរឈាម ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ៖បុរសម្នាក់កំពុងឌុបស្រីស្នេហ៍បំណងចូលផ្ទះសំណាក់តែជួបក្រុមចោរ៤នាក់ជិះម៉ូតូ២គ្រឿងបានដកកាំភ្លើងវ៉ៃក្បាលឱ្យរយះហូរឈាមរួចប្លន់យកម៉ូតូនិងទូរសព្ទជិះគេចខ្លួនបាត់។
ករណីនោះបានកើតឡើងនៅត្រង់ដីឡូត៍មួយក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យកាលពីម៉ោង៥ភ្លឺថ្ងៃទី២០ ខែមករា។នគរបាលប៉ុស្តិ៍បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះផុត សុផាត អាយុ២៧ឆ្នាំជាជាងបាញ់ថ្នាំឡានស្នាក់នៅជិតវត្តស្លែងផ្លូវជាតិលេខ៣ កន្លែងកំណើតស្រុកទ្រាំង ខេត្តតាកែវ។ចំណែកស្ត្រីគូស្នេហ៍អាយុ២៩ឆ្នាំធ្វើការនៅហាងខារាអូខេ ស្នាក់នៅទួលពង្រ ជិតកន្លែងកើតហេតុស្រុកកំណើតខេត្តស្វាយរៀង។ម៉ូតូដែលក្រុមជនសង្ស័យប្លន់យកទៅនោះម៉ាកហុងដាឌ្រីមផ្លាកលេខតាកែវ7842។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ដំបូងពួកគាត់២នាក់បានចេញពីក្លិបវីតណាយជិះម៉ូតូតាមផ្លូវទួលពង្របំណងចូលដេកផ្ទះសំណាក់។មកដល់កន្លែងខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកពីក្រោយកៀរម៉ូតូខ្លួនឱ្យដួលហើយក៏ដកកាំភ្លើងខ្លីវ៉ៃក្បាលបណ្ដាលឱ្យរយះហូរឈាមរួចយកទូរសព្ទនិងម៉ូតូជិះទៅបាត់។
ក្រោយមកនគរបាលប៉ុស្តិ៍ចោមចៅទី១បានចុះដល់កន្លែងកើតហេតុឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីសមត្ថកិច្ចស្រាវជ្រាវចាប់ក្រុមចោរទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *